រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលេីកទី ៥៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
May 01, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និងវត្តមានចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន នៃមន្ទីរ អង្គភាពស្ថាប័ន នានាក្នុងខេត្ត។ 
      នៅក្នុងកិច្ចប្រជុំនេះដែលបញ្ហាប្រឈមមួយចំនួនបានទាមទារ រដ្ឋបាលខេត្ត មន្ទីរវិស័យ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចរួមគ្នាដោះស្រាយ ទប់ស្កាត់ និងមានវិធានការប្រកបដោយប្រសិទ្ធភាព បំផុតលើករណីដែលកើតមាន ដោយលោកជំទាវប្រធានក្រុមប្រឹក្សាខេត្តបានសម្តែងនូវមោទនភាពនិងកោតសរសើរ ដល់ថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងមន្ទីរវិស័យទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារ សម្រេចបានលទ្ធផល គួរជាទីមោទកៈ។  
      កិច្ចប្រជុំសាមញ្ញលើកទី៥៩ នៅព្រឹកថ្ងៃអង្គារ ១១រោច  ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០១៩ គឺបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈលើកិច្ចប្រជុំ ទៅតាមប្រធានបទ ដែលបានព្រាងទុក ៕​ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ