កិច្ចប្រជុំទ្វេភាគីលើកទីXIII ស្តីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
May 01, 2019 អ្នកទស្សនា :

       នៅខេត្តចាំប៉ាសាក់  នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើកទីXIII ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា  ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៊ុនថង ឌីវិសៃ អភិបាលខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងពិធីចុះហត្ថលេខានេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ភាគីទាំងពីរជាច្រើនរូបផងដែរ។
       ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈខេត្តនិងជាសហប្រធានអង្គប្រជុំបានមានប្រសាសន៍នៅព្រឹកថ្ងៃ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ថា ៖ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (ស្ទឹងត្រែង-ចាំប៉ាសាក់) ឲ្យបានកាន់តែល្អប្រសើរភាគីទាំងពីរបានឯកភាពបន្តប្រតិបត្តិការតាមខ្លឹមសាររួមនៃកិច្ចសហប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់ក៏ដូចជាការត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសតាមបណ្តោយព្រំដែន រួមមានការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន អាវុធជាតិផ្ទុះ ក្រដាស់ប្រាក់ខុសច្បាប់ លួចកាប់ ដឹកជញ្ជូន ជួញដូរ ឈើខុសច្បាប់ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចដែលផ្តោតទៅលើវិស័យកសិកម្ម ព្រៃឈើ នេសាទ ការបម្រែបម្រួលអាកាសធាតុ វិស័យកសិកកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម វិស័យគមនាគមន៍ និងដឹកជញ្ជូន វិស័យព័ត៌មាន វប្បធម៌ និងទេសចរណ៍ វិស័យអប់រំយុវកីឡា វិស័យសុខាភិបាល និងការបង្កេីតកិច្ចសហប្រតិបត្តិការដល់ក្រុមការងារយុវជន  និងសមាគមនារីនៃខេត្តទាំងពីរ  ព្រមទាំងធានាដល់ការផ្លាស់ប្តូរព័ត៌មាន សភាពការណ៍សន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែននៃខេត្តទាំងពីរឲ្យទទួលជ្រាបជាប្រចាំ និងឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនឲ្យបានសមស្របទៅតាមផ្លូវច្បាប់។
ក្នុងឱកាសបិទកិច្ចប្រជុំទ្វេរភាគីលើកទីXIII ឯកឧត្តម ម៉ុម សារឿន និងឯកឧត្តម ប៊ុនថង ឌីវិសៃ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមាដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូននិងសកម្មបំផុត ប្រកបដោយឆន្ទៈ មានស្មារតីទទួលខុសត្រូវខ្ពស់ ដែលឈានចេញពីមូលដ្ឋាននៃសាមគ្គីភាព មិត្តភាព សហប្រតិបត្តការល្អ ក្នុងការរួមគ្នាពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍សភាពការណ៍ និងកិច្ចការពារផលប្រយោជន៍របស់ប្រជាជនរហូតឈានទៅដល់ការសម្រេចបានជោគជ័យនូវសមិទ្ធផលជាច្រើនរវាងខេត្តទាំងពីរ ស្ទឹងត្រែង-ចាំប៉ាសាក់ កាន់តែមានចំណងមិត្តភាព សាមគ្គីភាព និងលើកកម្ពស់ការអភិវឌ្ឍន៍រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ នៃការរស់នៅរបស់ប្រជាជនទាំងពីរភាគីប្រហាក់ប្រហែលគ្នាតាំងពីយូរលង់ណាស់មកហើយ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ