ឯកឧត្ដម សុខ លូ អំពាវនាវបងប្អូនកម្មករ កម្មការិនី ចាកឆ្ងាយពី គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
April 30, 2019 អ្នកទស្សនា :

      ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីអបអរសាទរខួប១០០ឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍ លើកទី១៣៣នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “កិច្ចគាំពារសង្គម ដើម្បីផលិតភាព” ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយពីបានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់ កម្មករ កម្មការិនីដែលបានចូលរួមចំនួនប្រមាណ៥០០នាក់ ឱ្យចាកឆ្ងាយពីគ្រឿងញៀន  ព្រោះគ្រឿងញៀន ផ្ដល់ ផល ប៉ះពាល់ យ៉ាងខ្លាំង ដល់ សុខភាព អ្នក ប្រើប្រាស់ ជាពិសេស ធ្វើ ឱ្យ មាន បញ្ហា ដល់ គ្រួសារ និង សង្គម។ មួយវិញទៀត បងប្អូនត្រូវចូលរួមគោរព ច្បាប់ចរាចរទាំងអស់គ្នា ដោយពេលបើកបរម៉ូតូត្រូវពាក់មួក សុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីរបស់យើងត្រូវ ចេះទទួលខុសត្រូវ យកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ហើយត្រូវរៀនធ្វើម្ចាស់ដោយខ្លួនឯង។

      នាឱកាសនេះផងដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើសំណូមពរដល់ក្រុមហ៊ុនវៀតណាមអភិវឌ្ឍន៍ កៅស៊ូទាំង៩ក្រុមហ៊ុន ត្រូវគោរពឱ្យបាននូវកិច្ចសន្យាដែលត្រូវមាន៖ សាលារៀន ផ្ទះកម្មករស្នាក់នៅ ប្រព័ន្ធទឹកស្អាត មណ្ធលសុខភាពនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវគោរពច្បាប់ ការងារ នៃព្រះរាជា ណាចក្រកម្ពុជា ហើយរដ្ឋបាលខេត្តនឹងចុះពិនិត្យមើលកិច្ចការនេះឱ្យបានហ្មត់ចត់ បំផុត។

      សូមបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារគឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងក្រុមហ៊ុនតាន់បៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ