អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងទិវាពលកម្មអន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី១៣៣
April 30, 2019 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ "កិច្ចគាំពារសង្គមដើម្បីផលិតភាព"  នៅបរិវេណសាលាស្រុកកំពង់ត្រឡាច។ ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរដែនដី មន្ត្រីរាជការ ព្រមទាំងកម្មករ កម្មការនីសរុបជាង ៤០០នាក់។
      មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០១៩ នាពេលនេះគឺជាការបញ្ជាក់អំពីការអនុវត្តនូវអនុសញ្ញាអន្តរជាតិស្តីពីការងារ និង ការយកចិត្តទុកដាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី ក្នុងការគិតគូរ ពីផលប្រយោជន៍របស់បងប្អូនកម្មករ និយោជិត។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា  បច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើគ្រប់វិស័យ ក្នុងនោះវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់សំដៅធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព អនាម័យនៅកន្លែងធ្វើការ ពង្រឹងភាពសុខដុមរម្យនា នៃទំនាក់ទំនងវិជ្ជាជីវៈអោយស្របតាមតម្រូវការទីផ្សារការងារ ទាំងក្នុងប្រទេសនិងក្រៅប្រទេស សំដៅឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ