ខេត្តកំពត រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីនីតិវិធីប្រមូលទិន្នន័យជាក់លាក់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់អតីយុទ្ធជន និងគ្រួសារនៅខេត្ត
April 30, 2019 អ្នកទស្សនា :

        នៅសាលាខេត្តកំពត មានបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាពនិងតម្រូវការរបស់អតីយុទ្ធជន  និងគ្រួសារ ដែលសិក្ខាសាលានេះរៀបចំឡើងដោយក្រុមការងារក្រសួងសង្គម កិច្ចអតីតយុទ្ធជន  និងយុវនីតិសម្បទា ក្រោមអធិបតីភាព  ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីត យុទ្ធជន  និងយុវនីតិសម្បទា និងលោក ជឹង ផល្លា អភិបាល រងខេត្ត តំណាង ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ។ 
       សិក្ខាសាលា នេះមានរយៈពេលពេញមួយថ្ងៃមានសិក្ខាកាមចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រី នគរបាលនៅក្នុងគណៈកម្មាធិការ សមាគម អតីតយុទ្ធជន  និងយុវនីតិសម្បទា ក្រុង ស្រុក និងគណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍ អតីតយុទ្ធជន ឃុំ សង្កាត់ ក្នុងទូទាំងខេត្ត ដែលមានក្រុង ស្រុក ចំនួន៨ និងឃុំសង្កាត់ ចំនួន៩៣។ គោលលបំណងនៃអង្គសិក្ខាសាលាគឺផ្ដល់នូវការយល់ដឹងបទពិសោធន៍ ចំណេះដឹងថ្មីៗ  និងជួយបង្ហាញផ្លូវដើម្បីអនុវត្តការងារប្រមូលទិន្នន័យអោយបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព  និងទទួលបានទិន្នន័យជាក់លាក់សម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍអតីតយុទ្ធជន  និងគ្រួសារអោយបានចំគោលដៅជាអាទិភាពនៅក្នុងមូលដ្ឋាននៃខេត្តកំពត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ