រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុអូរជុំ
April 29, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃចន្ទ ១០ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩​ខែមេសា ឆ្នាំ​២០១៩នៅរដ្ឋបាលសាលាស្រុកអូរជុំមានធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច ជូនមន្ត្រីរាជការ ចំនួន ០២រូប  ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដោយមានការ​អញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សា ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកង​កម្លាំង​ប្រដាប់អាវុធ  និងមន្រ្តីរាជការសាលាស្រុកជាច្រើនរូបទៀត ។

     ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​រដ្ឋបាលស្រុកត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុប សំដៅជម្រុញ បង្កើននូវ​ប្រ​សិទ្ធ​ភាពការងារដឹកនាំ  គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព  ក្នុងការបម្រើនូវ​សេវា​សាធារណៈជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរ ស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច  ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាល​សាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម  ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការ​លុប​បំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរណ៍គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទ​ល្មើសផ្សេងៗជាដើម ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាដែលធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខសាធារណៈ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីដែលទើបបានផ្ទេរ និង ទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួល​ខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ជាពិសេសមិនត្រូវពាក់ព័ន្ធចូលរួមប្រព្រឹត្តបទល្មើសនានាឡើយ ហើយបើមានត្រូវប្រឈម​មុខនឹងច្បាប់ដោយ  មិនមានការលើកលែងនោះឡើយ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាយ និងគោលនយោបាយចាត់តាំង និងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុកដោយប្រកាន់​ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈគឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព  និងការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕ គឹមអាន

          ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ