អភិបាលខេត្តកំពត ចុះពិនិត្យ គម្រោងស្ដារព្រែកចាក ក្នុងក្រុងកំពតខេត្តកំពត
April 29, 2019 អ្នកទស្សនា :

    នៅថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី២៩ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់  បានអញ្ជើញចុះពិនិត្យគម្រោង ការស្ដារព្រែកចាកដែលជាព្រែកធម្មជាតិ ហើយក៏ជា​ប្រព័ន្ធ​រំដោះទឹកមួយចំណែកយ៉ាងសំខាន់នៃក្រុងកំពតខេត្តកំពត។

    ឯកឧត្ដម ជាវ តាយ បានណែនាំជម្រុញអោយអាជ្ញធរមូលដ្ឋានក្រុងសង្កាត់ត្រូវតែយកចិត្តទុក​ដាក់​ជាចាំបាច់ក្នុងការតាមដានត្រួតពិនិត្យប្រព័ន្ធលូទឹកនិងបញ្ហាទុកដាក់ប្រមូលសម្រាមដោយពង្រីកសេវាកម្មក្រុមហ៊ុនប្រមូលសម្រាមជាពិសេសផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹង និងចូលរួមទើប​ការអភិវឌ្ឍ​ទទួលបានលទ្ធផលជោគជ័យ។ ឯកឧត្តមបន្តថាបញ្ហាប្រព័ន្ធលូទឹករាំងស្ទះគឺក៏ជា បញ្ហាចាំបាច់ត្រូវ​ការ​គិត​គូរ និងជាប្រចាំរបស់​រដ្ឋបាលខេត្តនិងក្រុង សង្កាត់ ព្រោះវាក៏ជាបញ្ហាផ្ដល់នូវ​ភាពលំបាកដល់ប្រជា​ពលរដ្ឋរួម និងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងផងដែរ។

     សូមបញ្ជាក់៖ ព្រែកចាកធម្មជាតិដែលមានគម្រោងស្ដារនេះគឺស្ថិតរវាងអន្តរ សង្កាត់ក្រាំងអំពិលនិង​សង្កា​ត់កំពង់កណ្ដាលក្រុងកំពត គម្រោងត្រូវស្ដារនេះមានប្រវែង១៨០០ម៉ែត្រ​ត្រូវចំណាយថវិកា​ប្រមាណ​១៤ម៉ឺនដុល្លារ ក្រោមការឧបត្តម្ថដោយ ឯកឧត្ដម ជាវ តាយ  អភិបាល នៃគណៈ​អភិបាល​ខេត្ត៕ គឹមអាន

ប្រភព៖ រដ្ឋបាលអភិបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ