ខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងសប្បុរសជន ចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់
April 29, 2019 អ្នកទស្សនា :

      ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន  អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ  និងថ្នាក់ខេត្ត បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ មកពីស្រុកព្រះនេត្រព្រះ ស្វាយចេក ម៉ាឡៃ អូរជ្រៅនិងក្រុងសិរីសោភ័ណ  ចំនួន៤៨២គ្រួសារ នៅទីតាំងចំនួន៣ស្រុកផ្សេងគ្នា គឺនៅស្រុកស្វាយចេក  ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ។
      ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន  សែន  តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ  ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយហើយទីណាមានការលំបាកខ្វះខាតទីនោះគឺមានវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងកាកបាទក្រហមចុះជួយអន្តរាគមន៍ដោះស្រាយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដែលជួបការលំបាកចោលដោយមិនដោះស្រាយនោះឡើយ។ ជាមួយគ្នានោះ  ឯកឧត្តម  បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ដែលជាមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងសូមអំពាវនាវដល់មន្រ្តីរាជការ  កងកំលាំងប្រដាប់អាវុធ  និងសប្បុរសជនសូមចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ដែលចេះតែកើនឡើងជារៀងរាល់ថ្ងៃ។  ហើយឯកឧត្តម បាននាំយកអំណោយ  ជាសម្ភារ និងថវិការបស់សប្បុរសជន និងផ្ទាល់ខ្លួន ចែកជូន និងប្រគេន៖ ១.ប្រជាពលរដ្ឋ៤៨២ គ្រួសារក្នុង១គ្រួសារទទួលបានឃីត១រួមមាន  អង្ករ ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៊ីអ៊ីវ៣ដប នំធុង១ធុង ទឹកសុទ្ធ១កេស មុង១ សារុង២ ក្រម៉ា២  ភួយ១ ថវិកា ៥ម៉ឺនរៀល ។ ២.ឧបត្ថម្ភ ដល់កងកម្លាំង យោធា  នគរបាល កងរាជអាវុធហត្ថ ដែលបានចុះអន្តរគមន៍ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ  នូវថវិកាសរុបចំនួន៧លានរៀល។ ៣.ឧបត្ថម្ភ ដល់ស្រុកព្រះនេត្រព្រះ ស្វាយចេក ម៉ាឡៃ អូរជ្រៅ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្នុង១ស្រុកៗទទួលបានថវិកា១លានរៀល។ ៤. ឧបត្ភម្ថយុវជនស្រុកស្រុកព្រះនេត្រព្រះ ថវិកា១លានរៀល។ ៥. ឧបត្ភម្ថយុវជនស្រុកស្រុកមង្គលបូរី  ថវិកា២០ម៉ឺនរៀល។ ៦.ប្រគេនវត្តបឹងត្រាវ បច្ច័យ១លានរៀល ។ ៧.ផ្តល់ជូនស័ង្គសីចំនួន២ម៉ឺន៤ពាន់សន្លឹកសម្រាប់តម្កល់ទុកប្រើប្រាស់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ