អភិបាលខេត្តរតនគិរី ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុកឃុំពិនិត្យករណីប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅស្រុកអូរយ៉ាដាវ
April 29, 2019 អ្នកទស្សនា :

       ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងមន្រ្តីអ្នកមុខអ្នកការមួយចំនួន អញ្ជើញពិពិនិត្យករណីប្រជាពលរដ្ឋចំនួន៣ឃុំក្នុងស្រុកអូរយ៉ាដាវ គឺឃុំ ប៉ាតេ ឃុំសោមធំ និងឃុំប៉ក់ញ៉ៃ ដែលកំពុងប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ។           តាមការបញ្ជាក់ពីលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានអោយដឹងថាដោយសារទទួលរងនូវឥទ្ធិពល អ៊ែ នីណូ ធ្វើអោយរដូវប្រាំងបានអូសបន្លាយ មានរយៈពេលយូរមានសភាពក្តៅហួតហែងខ្លាំង បណ្តាលឲ្យប្រភពទឹកក្នុងឃុំមួយចំនួនទទួលរងនូវការរីងស្ងួតអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋក៏រីងស្ងួតជាហេតុធ្វើអោយប្រជាពលរដ្ឋកង្វះខាទឹកប្រើប្រាស់តាំងពី ខែកុម្ភៈឆ្នាំ២០១៩មកម្លេះ។ លោកអភិបាល ស្រុកបន្តថា  ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹក ប្រើប្រាស់ រដ្ឋបាលស្រុក បានប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបចុះអន្តរាគមន៍ជួយដល់ប្រជាពករដ្ឋដែលជួបនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃភ្លាមៗផងដែរ។
       ក្នុងឱកាសនេះ ឯកត្តម ថង សាវុន បានធ្វើការណែរនាំ ដល់អាជ្ញាធរស្រុកអូរយ៉ាដាវ   ក៏ដូចជាមន្ទីរជំនាញពិនិត្យលទ្ធភាពដើម្បីធ្វើការស្តារអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងជីកអាងតង់ស្តុកទឹកអោយបាន២អាង ក្នុងភូមិ គងធំ    បន្ថែមពីលើស្រះចំនួន៤ដែលរដ្ឋបាលស្រុកបានជីកជូនប្រជាពលរដ្ឋ២៧០ គ្រួសារក្នុងភូមិរួចមកហើយនោះ។ ដោយឡែកនៅភូមិសោមកានិញឃុំសោមធំមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តត្រូវសហការជាមួយស្រុកអន្តរាគមន៍ជាបន្ទាន់ជីកស្រះអោយបានចំនួន ៣ស្រះដោយស្រះនិមួយៗ មានទំហំ១០x១០ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ៣៤៤គ្រួសារក្នុងភូមិ។  ចំពោះភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ឯកឧត្តមអភិបាលខេត្តក៏បានឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដោយបានអោយមន្ទីរធនធានទឹក ជីកស្រះជូន១ស្រះនិងប្រឡាយ១០០ម៉ែត្រជូនផងដែរ។
       នៅទីតាំងដែលបានចុះពិនិត្យនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឲ្យចេះរក្សាទឹក ទុកឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ដោយសន្សំសំចៃ ដោយសាររដូវប្រាំងក្តៅខ្លាំង ដូច្នេះតម្រូវការទឹកក៏មានច្រើន។ ហើយអាជ្ញាធរខេត្តនឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់រហូតដល់រដូវវស្សាចូលមកដល់ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៣ឃុំខាងលើបានសម្ដែងនូវអំណរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ថង សាវុនអភិបាលខេត្ត ព្រមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ គិតគូរពីការលំបាកនិងតម្រូវការរបស់ពួកគាត់ ហើយជានិច្ចកាលតែងបានចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពួកគាត់ជាប់ជាប្រចាំ។

      សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវជួបបញ្ហាកង្វះខាតទឹកប្រើប្រាស់សម្រាប់ការតែការមុជការបោកគួគសម្លៀកបំពាក់ និងសត្វពាហនៈ តែទឹកសម្រាប់បរិភោគនិងចម្អិនអាហារប្រចាំថ្ងៃពួកគាត់ប្រើប្រាស់អណ្តូងប្រព្រៃណីតូចៗ តាម មាត់អូរ តាមមាត់ច្រប់ដែលគ្រប់កគ្រាន់ សម្រាប់តែការទទួលទាននិងចម្អិនម្ហូបអាហារតែប៉ុណ្ណោះ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ