អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យអាងចម្រោះទឹកព្រែកចាកក្នុងក្រុងកំពត
April 28, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ចៅសង្កាត់ ចុះពិនិត្យទីតាំង អាងចម្រោះទឹកព្រែកចាក ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។
      ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យចៅសង្កាត់ កាយបើកមុខទឹកទៅប្រឡាយមេជាបន្ទាន់ ដើម្បីរំដោះទឹកចេញពីក្រុងបណ្តោះអាសន្នសិន។ ព្រមទាំងបានឧបត្ថម្ភថវិកា១៤ម៉ឺនដុល្លារ ដើម្បីស្តារប្រឡាយមេទាំងមូល ទៅព្រែកចាក ប្រវែង១.៨គីឡូម៉ែត្រ ដោយជូន លោក ប៉ឹល កុសល អភិបាលរងខេត្តដឹកនាំ និងមានអភិបាលក្រុង មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកចាត់ចែងការងារនេះ។ 

       សូមជម្រាបថា នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងមួយមេធំនៅក្រុងកំពត ដែលធ្វើឲ្យទឹកលិចនៅតំបន់មួយចំនួន ក្នុងក្រុងកំពត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ