អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងទាំងបី និងអង្គភាពពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្ត
April 28, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណដល់កងកម្លាំងទាំងបី និងអង្គភាពពាក់ព័ន្ធក្នុងការបំពេញភារកិច្ចនៅថ្ងៃសង្ក្រាន្តស្វាយរៀង នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសរុបចំនួនប្រមាណ ១.០០០នាក់ ។

      មានប្រសាសន៍សំណេះសំណាលទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងទាំងបីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតទៅនាពេលថ្មីៗនេះ ។ ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់កម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាឲ្យបានល្អក្នុងការដឹកនាំអង្គភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ កងកម្លាំងទាំងអស់ត្រូវបន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតជាពិសេសការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ