ខេត្តបន្ទាយមានជ័យ សន្យាជួយរុករកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីកាលពីឆ្នាំ១៩៧៩
April 28, 2019 អ្នកទស្សនា :

      មានមតិស្វាគមន៍ក្នុងឱកាសនោះ លោកអ៊ុ  រាត្រី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា៖ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលបានសាងសង់ស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានចងចាំ ដែលក្នុងដំណាក់កាលមាតុភូមិកម្ពុជា ស្ថិតក្នុងរបបប្រល័យពូជសាសន៍  កងទ័ពវៀតណាម បានប្រកៀកស្មាជា មួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយផ្តួលរលំរបបប្រល័យពូជសាសន៍រំដោះប្រទេស។ បច្ចុប្បន្នដោយមានគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិ រវាងប្រទេសទាំង២ មានភាពកាន់តែប្រសើរឡើង ពិសេសការកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។លោកអភិបាលរងខេត្តបានបន្ត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ថា៖ខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជុំវិញការរុករកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍បានចំនួន៥០៧ អដ្ឋិធាតុ គិតមកទល់ដើមឆ្នាំ២០១៩ និងបន្តរុករកចំនួន១៥៥អដ្ឋិធាតុទៀត ដែលនោះសល់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ