អភិបាលខេត្តស្តីទី អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការកំណាត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ
April 27, 2019 អ្នកទស្សនា :

      នៅសាលាមហោស្រពខេត្តក្រចេះ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការកំណាត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធកាន់កាប់អចលនទ្រព្យ ដែលរៀបចំដោយសាខាពន្ធដារខេត្តក្រចេះ  សហការជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្ដីទី ដោយមានការចូលរួម ពី លោកប្រធានសាខាពន្ធដារខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកមេឃុំ ចៅសង្កាត់ផងដែរ។

      ក្នុងនោះដែល លោក រស់ ប៉ុណ្ណូរិទ្ធ ប្រធានសាខាពន្ធដារខេត្ត បានអាននូវរបាយការណ៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវ ឧបសម្ព័ន្ធស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តន៍អស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ ដើម្បីឲ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចប្បន្ន ហើយតាមរយះការធ្វើបច្ចប្បន្នភាពនេះ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ៣៤៣ សហវ. ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការកំណាត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធ ឫសិទ្ធកាន់កាប់អចលនទ្រព្យ ដែលនិងត្រូវចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ លើវិស័យអចលនទ្រព្យនៅក្នុងខេត្តក្រចេះ ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិសម្រាបើអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានប្រសិទិ្ធភាពខ្ពស់ តម្លាភាព សមធម៌ ជាពិសេសក្នុងពេលដាក់ឲ្យអនុវត្ត ប្រកាសនេះព្រមទាំងគោលដៅឲ្យអាជ្ងាធរថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត និងផ្ដល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត ។

      នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្ដីទី មានប្រសាសន៍លើកឡើងថា ៖ ដើម្បីអោយមានមូលដ្ឋានច្បាស់លាស់អំពីការអនុវត្តលើ ការកំណាត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះ ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ សាខាដារខេត្តសហការ និងរដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំនេះ ដើម្បីជាយោបល់អំពីមូលដ្ឋានគិតពន្ធក្នុងភូមិសាស្រ្ត     រៀងៗខ្លួន ចំពោះពន្ធលើអចលនទ្រព្យ សូមឲ្យរដ្ឋបាលក្រុង និងសង្កាត់ ជម្រុញឲ្យកម្មសិទ្ធិ ឬអ្នកកាន់កាប់អចលនទ្រព្យក្នុងមូលដ្ឋាន សហការជាមួយក្រុមការងារ ធ្វើបច្ចប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងការផ្ដល់ព័ត៌មានពាក់ព័ន្ធនិងអចលនទ្រព្យដើម្បីបញ្ចូល ទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ។ លោក បានបញ្ជាក់ថា៖កិច្ចការប្រមូលពន្ធ គឺជាការរួមចំណែកប្រមូលចំណូលថិកាជាតិ ហើយកិច្ចប្រជុំនេះពិតជាមានសារះសំខាន់ណាស់ ក្នុងការ ជម្រុញអោយកាន់តែជិតស្និទ្ធថែមទៀត រវាងអាជ្ងាធរមូលដ្ឋានជាមួយសម្ថតកិច្ចពាក់ព័ន្ធនានា តាមផែនការគ្រោងទុក និងកម្មវិធីកំណែកទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ