អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហម២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBST
April 27, 2019 អ្នកទស្សនា :

       ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហម២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ២ជាន់ ប្រភេទDBSTក្នុងពេលឆាប់ៗនេះ ១.ផ្លូវពីរង្វង់មូលស្គន់ ដល់ បឹងជ្រោយ ប្រវែង ៦គីទ្បូម៉ែត្រ ២.ផ្លូវដូនដុំ ដល់ ផ្អាវ ប្រវែង ១១,២០០គីទ្បូម៉ែត្រ ក្នុងស្រុកជើងព្រៃ នឹងស្រុកបាធាយ ការរៀបស្ថាបនាផ្លូវនេះ នឹងធ្វើអោយមានការអភិវឌ្ឍន៍នៅក្នុងតំបន់កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំរបស់ខេត្តដែលមានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

       ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ៧ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍លើកឡើងថា ការកែប្រែស្ថាបនាផ្លូវ២ខ្សែនេះ ជាផ្លូវកៅស៊ូ ព្រោះតែកន្លងមកតំបន់ ជាតំបន់ដែលមានបងប្អូនប្រជាជនរស់នៅច្រើន ជាពិសេសបងប្អូនកម្មករ រោងចក្រ ដែលធ្វើដំណើរពីតំបន់នេះទៅរោងចក្រ និងជាតំបន់ដឹកកសិផល ស្រូវ ទៅកាន់រោងចក្រ និងទីផ្សារផងដែរ។ ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ដើម្បីអោយការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងឆាប់រហ័ស យើងគួរតែយកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើដំណើរ ហេតុនេះ សមិទ្ធផលថ្មី នឹងត្រូវមានវត្តមាននៅក្នុងទឹកដីស្រុកទាំងពីរ គឺបាធាយ និងជើងព្រៃ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ