អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ
April 26, 2019 អ្នកទស្សនា :

      នៅមន្ទីរសាធារណៈការនិងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលក្រុមការងារលេខាធិការដ្ឋាន បានអនុវត្តនាពេលកន្លងមក និងដាក់ផែនការសម្រាប់អនុវត្តបន្តនាខែឧសភាបន្តទៀត។

      លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះកម្លាំងចម្រុះនៃអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមទីសាធារណៈ តាមរោងចក្រ និងប្រជាពលរដ្ឋ។

      ជាមួយគ្នានេះក៏បានចុះធ្វើវិធានការរដ្ឋបាលរឹតបន្តឹង នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗ ដែលខេត្តបានកំណត់ ដូចជាការពិនិត្យ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងការចុះធ្វើសុវត្ថិភាពចរាចរណ៍ ផ្តល់មួកសុវត្ថិភាពដល់ប្រជាជាពលរដ្ឋឆ្លើយត្រូវសំណួរពីច្បាប់ចរាចរណ៍ផ្លូវគោគផងដែរ។

      លោក គង្គ ឃាង បានបន្តទៀតថា បើទោះបីការខិតខំយ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កអោយមនុស្សស្លាប់ និងរបួស ដែលករណីនេះគឺទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការស្វែងយល់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍។

      កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នានូវចំណុចមួយចំនួនដូចជា ការកំណត់ភូមិសាស្រ្តតំបន់ពិសេសស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អង្គភាព ស្ថាប័នរដ្ឋ ធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ចរាចរណ៍។

      មានប្រសាសន៍នៅក្នុងឱកាសនោះលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

      មានប្រសាសន៍បន្តទៀតថាៈ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាបនរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ