រដ្ឋបាលខេត្តកំពត និងគណៈកម្មការទី៣ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាលើការអភិវឌ្ឍន៍ វិស័យនានារបស់ខេត្ត
April 26, 2019 អ្នកទស្សនា :

      នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលស្វាគមន៍ ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ដា វ៉ាន់ដេត ប្រធានគណៈកម្មការ នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំ កុរ ឯកស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩។ សមាសភាពអញ្ជើញចូលរួមមាន៖ គណ:អភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ៥២នាក់។

      ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនគណ:ប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពតបានជួបប្រទះកន្លងមក និងកំពុងបានខិតខំជម្រុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។

      ជាមួយឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធលើវិស័យមួយចំនួនរួមមាន ការងារផែនការ ការងារវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជូនគណៈប្រតិភូជ្រាបផងដែរ។

     ឯកឧត្តម ដា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះខេត្តកំពត ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានណែនាំឲ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង ឲ្យសក្តិសមនូវអ្វី ដែលបងប្អូនប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតនាពេលកន្លងមក។ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ចំពោះប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ហើយឯកឧត្តមក៏បានប្រសិទ្ធិពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តកំពតទទួលបាននូវពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ