គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៩
April 26, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយ ដើមឆ្នាំឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ មានសមាសភាពចូលរួម ៥៣នាក់ ស្រី ២៣នាក់។

      តាមរបាយការណ៍របស់គណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារបង្ការទប់ស្កាត់បានចុះអប់រំផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋបានចំនួន ៩១លើកដែលមានសមាសភាពចូលរួម៤.២៤៥នាក់ ក្នុងនោះស្រី ២.០១៨ នាក់។ លទ្ធផលចុះបង្ក្រាបបាន ១១ករណី ឃាត់ខ្លួន ១៦មុខសញ្ញា ក្នុងនោះបង្ក្រាបជាក់ស្តែងបានចំនួន ១១ករណី (ជនជាតិចិន ៩ករណី ) មានករណី ប្រទូសកេរ្តិ៍ ២ករណី (ចិន១ករណី) ករណីប៉ុនប៉ងរំលោភសេពសន្ថវ: ២ករណី ការរំលោភសេពសន្ថវៈ ៤ករណី ឃាត់ខ្លួន ៤មុខសញ្ញា ។ ករណីសព្ចាកម្ម ៣ករណី ឃាត់ខ្លួន  ៨មុខសញ្ញា(ចិន)។ កិច្ចសហប្រតិ បត្តិការជួយសង្គ្រោះជនរងគ្រោះ ១១លើក ជនរងគ្រោះ ៤៩នាក់ ចិន ២២នាក់ថៃ ១៥នាក់។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ១១ករណី ស្មើនឹង ១៦មុខសញ្ញា។

      លោកស្រី ហៀក ហ៊ីមុល្លី អភិ បាលរងខេត្ត និងជាប្រធានលេខា ធិការគណៈកម្មាធិការប្រយុទ្ធប្រ ឆាំងអំពើជួញ ដូរមនុស្សខេត្តព្រះសីហនុ បានជំរុញក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាព ស្ថាប័នមានភារកិច្ចនានា ក្នុងការប្រមូលផ្ដុំតាមដានសកម្មភាពការងារ ពិសេសតំបន់ដាច់ ស្រយាល នៅតែមានករណីរំលោភបំពានផ្លូវភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង។ បង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាមមូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ដោយអនុវត្ត និងស្រាវជ្រាវមុខសញ្ញាជនសង្ស័យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកំសាន្តរាត្រី កាស៊ីណូ បង្កើតការងារផ្ដល់កំលាំងផ្ដល់ព័ត៌មានបម្រើឲ្យការងារបង្ការបង្ក្រាបបទ ល្មើសជួញដូរមនុស្ស និងការពារអនីតិ ជន ដើម្បីឈានទៅលប់បំបាត់នឹងកាត់ បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រះសីហនុ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ