អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទបញ្ញតិពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
April 25, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទបញ្ញតិពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។ ដោយមានការអញ្ចើញចូលរួមពី៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដារ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត  លោក លោកស្រី អភិបាលក្រុង  ស្រុក លោកគ្រូ អ្នកគ្រូ មន្រ្តីពន្ធដា មេឃុំ ចៅសង្កាត់ ស្មៀន និងប្រាជាពលរដ្ឋក្នុងក្រុងកំពតសរុបចំនួន ៦២៧នាក់។

     ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាៈ ចំណូលពន្ធដាជាប្រភពចំណូលយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលដើម្បីបំពេញនូវតម្រូវការចំណាយរបស់រដ្ឋ"សម្រាប់កិច្ចការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិច្ចការសង្គមកិច្ច ការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ការបើកផ្តល់ប្រាក់បៀវត្សជូនកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ គ្រូបង្រៀន"។ល។  ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកជាប់ពន្ធទាំងអស់ ចូលរួមគោរពប្រតិបត្តិច្បាប់ បទបញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនានាអោយបានត្រឹមត្រូវ គ្រប់គ្រាន់អោយបានទាន់ពេលវេលា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ