រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ជាមួយសមាគម អង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះសមាគម អង្គការក្រៅរដ្ឋាភិបាលក្នុងខេត្ត
April 24, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត​ព្រះសី​ហនុ និងសមាគម អង្គការក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះ សមាគម និងអង្គការ មិន​មែន​រដ្ឋាភិបាល និងសមាគមនានានៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិ​បាល​រងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាប់ពាក់ពន្ធ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ នាថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

       លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានសាកសួរទៅដល់អង្គការមិន​មែនរដ្ឋាភិ​បាល អោយលើកឡើងអំពីបេសកម្មរបស់ខ្លួន រួមទាំងបញ្ហាប្រឈមនានា ដែលកើត​មានឡើង​ក្នុង​អង្គការ​របស់ខ្លួន ព្រមទាំងបានអនុញ្ញាត ទៅដល់មន្រ្តីជំនាញធ្វើការបកស្រាយ​បំភ្លឺនូវរាល់​ចម្ងល់​របស់អង្គការមិនមែនរដ្ឋាភិបាលនីមួយៗ និងដំណោះស្រាយ​បញ្ហានានាដែល​ពួកគាត់បាន​លើក​ឡើង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ