ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩
April 24, 2019 អ្នកទស្សនា :

     ព្រឹកពុធ ០៥រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ  ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
     ក្រៅពីរបៀបវារៈ ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ និងអនុម័ត របាយការណ៍ត្រីមាសទី១ឆ្នាំ២០១៩ព្រមទាំងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិន និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០ -២០២៣)របស់រដ្ឋបាលខេត្តផងដែរ។
    មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឡុង សុវណ្ណ និងលោក គោស៊ុ ប៊ុនសឿតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកគោស៊ុ ប៊ុនសឿត  បានជំរុញដល់ ស្រុក អភិបាលក្រុង ស្រុក ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន នូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងទ្វេរដង ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជាពិសេស ត្រូវចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលយកការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយ និងធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។
     ជាមួយគ្នានោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបញ្ជាដល់លោកអភិបាលក្រុងស្រុកទាំងអស់ ត្រូវ យកចិត្តទុកដាក់បំផុតនូវសុខភាពរបស់ប្រជាពលរដ្ឋស្របពេលអាកាសធាតុឡើងកំដៅកាន់តែខ្លាំងនៅទូទាំងប្រទេស ដោយត្រូវសហការ ជាមួយមន្ទីរជំនាញក្នុងការដោះស្រាយបញ្ហាទាំង ឡាយដែលបង្កឡើងដោយការកើនឡើងកំដៅនេះ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ