អាជ្ញាធរខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រស្រុកពញាក្រែក
April 25, 2019 អ្នកទស្សនា :

      លោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតី បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អភិបាលស្រុក នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍យោធាការពារព្រំដែនគោក ឈរជើងក្នុងភូមិសាស្រ្តក្នុងស្រុកពញាក្រែក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។

      ថ្លែងក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង់ ដើម្បីត្រួតពិនិត្យការងារតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលនៅសេសសល់ បន្ទាប់ពីការសាងសង់ផ្លូវស្រវាត់ព្រំដែន របស់កងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលមានប្រជាពលរដ្ឋមួយចំនួនបានទៅកាប់ទន្ទ្រានដោយខុសច្បាប់ បើទោះជាមានការហាមឃាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចនគរបាល និងយោធាការពារព្រំដែនរួចហើយក៏ដោយ។

      លោកបានបន្តថា៖ វរៈការពារព្រំដែនទាំង២ ត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវត្រួតពិនិត្យ និងទប់ស្កាត់ រាល់សកម្មភាពបទល្មើសកាប់ទន្ទ្រាន់ដី និងបទល្មើសនានា។ ម្យ៉ាងទៀត អាជ្ញាធរ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សាការពារដីធ្លីជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យមានការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លីដែលសេសសល់ ត្រូវណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន កុំឲ្យប្រព្រឹត្តបទល្មើសទាក់ទងនឹងការកាប់ឆ្ការព្រៃ និងត្រូវធ្វើកំណត់ហេតុ និងរាយការណ៍តាមឋានានុក្រម ដើម្បីស្នើសុំគោលការណ៍អនុវត្តបន្ត ពីថ្នាក់ដឹកនាំខេត្ត ហើយត្រូវទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដីធ្លី ដែលសេសសល់តាមខ្សែបន្ទាត់ព្រំដែន ឲ្យបានគង់វង្សរហូតដល់មានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា និងត្រូវរាយការណ៍ឲ្យបានច្បាស់លាស់ និងកំណត់អត្តសញ្ញាណបុគ្គលដែលបានរុករាន ឈូសឆាយ ទន្ទ្រានដីធ្លីក្នុងតំបន់ដែលមានទំនាស់។

      លោក ឡុង ធាម បានផ្ដាំផ្ញើឲ្យដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សាការពារដីធ្លី ជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យមានការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លីដែលសេសសល់ បើមិនព្រមបញ្ឍប់សកម្មភាពទេនោះ ត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការ ប្រធានទីស្នាកការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ត្រូវប្រជុំផ្សព្វផ្សាយជាមួយនគរបាលអន្តោរប្រវេសន៍ត្រពាំងផ្លុង និងសមត្ថកិច្ចឈរជើងតាមបណ្តោយព្រំដែន ទាក់ទងនឹងកិច្ចសហការការពារ និងថែរក្សាដីធ្លីក្នុងដែនសមត្ថកិច្ចគ្រប់គ្រងផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ