អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារសពរងគ្រោះបាត់បង់ជីវិត និងកូនរងរបួសធ្ងន់ដោយសារអំពើហិង្សា
April 23, 2019 អ្នកទស្សនា :

       ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិតិ្តយសសាខាកាកបាទប្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម កែវ ពៅ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារខេត្ត ស្រុក បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។
       អំណោយនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នោះ រួមមាន៖ អង្ករ ៦០ គីឡូ មី ១ កេស ទឹកក្រូច ១ កេស ត្រីខ ១ យួរ ឃីត ១ កញ្ចប់ និង ថវិកា ៤០ម៉ឺនរៀល និងថវិកាសប្បុរសធម៌របស់មន្ទីរនានាជុំវិញខេត្ត ស្រុក ៣.៤៨៣.០០០រៀល  ជូនដល់គ្រួសារសព រងគ្រោះបាត់បង់ជីវិតភ្លាមៗ និងកូនរងរបួសធ្ងន់ ដោយសារប្ដីចិត្តខ្មៅប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ