អាជ្ញាធរខេត្តព្រះសីហនុ ប្រជុំដោះស្រាយការគ្រប់គ្រងប្រពន្ធលូ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ
April 24, 2019 អ្នកទស្សនា :

      នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំការគ្រប់គ្រងប្រពន្ធ លូ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្រោមការដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ អូរ លូ ប្រឡាយ ដោយមានការចូលរួមពីអាជ្ញាធរភូមិ សង្កាត់ ក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

      លោក ហេង ប៉េងហាក់ ប្រធានសាខាក្រុមហ៊ុនប្រមូលសំរាម KSWM បានលើកឡើងពីបញ្ហាងាយស្រួល និងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះបញ្ហាប្រឈម មានដូចជា៖ ទី១.ខ្វះកម្លាំងពលកម្ម, ២.ទីលានចាក់សំរាមនៅឆ្ងាយ, ៣.ការស្ទះចរាចរណ៍, ៤.ហេដ្ឋារចនាសម្ព័ន្ធ មិនអាចចូលទៅប្រមូលសំរាមបាន។ បច្ចុប្បន្នសំរាម មិនបានវេចខ្ចប់ និងមិនបានញែកសំរាម ដូចជាសំបកកេស និងកំប៉ុង ម្យ៉ាងទៀតសំរាមបានកើនឡើង ការបង់ថ្លៃសេវាប្រមូលសំរាមមិនបានទៀងទាត់។ លោកក៏បានសំណូមពរប្រជាពលរដ្ឋ ឲ្យចូលរួមសហការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវទើបទីក្រុងរបស់យើង មានសោភ័ណភាព។

      លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារលូរ អូរ ប្រឡាយ បានធ្វើការពិភាក្សា ពិគ្រោះយោបល់ និងវាយតម្លៃ ព្រមទាំងបានជម្រុញឲ្យអាជ្ញាធរភូមិ សង្កាត់ ក្នុងនោះទី១ រកទីតាំងដាក់ធុងសំរាម និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ទេរសំរាមដឹកចេញឲ្យបានទាន់ពេលវេលា។ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងក្នុងការទុកដាក់ វេចខ្ចប់សំរាម និងបែងចែកពេលវេលាក្នុងការប្រមូលសំរាមចេញ។ ទី២ ចំពោះសំរាមក្នុងអូរ ប្រឡាយ ត្រូវរួមគា្នដោះស្រាយ ចុះស្តារឡើងវិញ និងរកមធ្យោបាយកែលម្អរអនាម័យ បរិស្ថាននៅតាមភូមិ សង្កាត់ ឲ្យមានសោភ័ណភាព ជាទីក្រុងទេសចរណ៍ នាទិសនារតី៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ