អភិបាលខេត្តក្រចេះ ចុះសួរសុខទុក្ខក្រុមការងារ និងប្រជាពលរដ្ឋក្នុងចំណុចដីសម្បទានសង្គមកិច្ច ក្នុងឃុំ២ធ្នូ ស្រុកស្នួល
April 22, 2019 អ្នកទស្សនា :

      ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខក្រុមការងារ និងប្រជាពលរដ្ឋក្នុងចំណុចដីសម្បទានសង្គមកិច្ច ក្នុងឃុំ២ធ្នូ ស្រុកស្នួល នាព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

      ក្នុងដំណើរអញ្ជើញនោះផងដែរ ក៏មានការរួមដំណើដោយប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ ចុះសួរសុខទុក្ខក្រុមការងារចម្រុះ ចុះជួយសម្របសម្រួលជាមួយមុខសញ្ញាអ្នកទទួលដីសម្បទាន សង្គមកិច្ច និងមុខសញ្ញាអ្នកទទួលដី ក្នុងចំនុចដីសម្បទាន សង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ជម្រុញដល់មុខសញ្ញាអ្នកទទួលដីទាំងអស់ ត្រូវចូលអោយសកម្មជាមួយក្រុមការងារក្នុងការចូលកាន់កាប់ ប្រើប្រាស់ ធ្វើរបង តាំងទីលំនៅ ក្នុងដីឡូតិ៍ និងត្រៀមពូជដំណាំ សម្រាប់ដាំឱ្យទាន់រដូវវស្សាខាងមុខ ហើយក្នុងនោះ  ក្រុមការងារចម្រុះ ដែលនៅទីនេះ គឺមានភារៈកិច្ចបោះជំរុំស្នាក់នៅសម្របសម្រួល គ្រប់គ្រង ជម្រុញ និងរក្សាសុវត្ថិភាព ជូនបងប្អូនទាំងអស់ ព្រោះថាយើង ជាមុខសញ្ញាអ្នកទទួលដីសម្បទាន សង្គមកិច្ចស្របច្បាប់។

      ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បាននាំយកគ្រឿងឧបភោគ បរិភោគ មានដូចជា សាច់គោ២៥គីឡូក្រាម ត្រី២៥គីឡូក្រាម បន្លែ៣ប៉ាវ ទឹកបរិសុទ្ធ២០០យួរ និងថវិកា៣លានរៀលដល់ក្រុមការងារចម្រុះ ដែលចុះមកការពារសុវត្ថិភាពជូនមុខសញ្ញាអ្នកទទួលដី ដែលដឹកនាំដោយ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបែងចែកដីសម្បទាន សង្គមកិច្ចស្រុកស្នួល៕​​ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ