អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលក្នុងវត្តទួលតាព្រហ្ម នៅស្រុកស្វាយជ្រុំ
April 22, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលនានាក្នុងវត្តទួលតាព្រហ្ម ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រុំ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នាព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ។

      ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះឧត្ដមបញ្ញា ដូង ផង់ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទី-អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិ កាកបាទក្រហម យាយជី តាជី និងប្រជាពលរដ្ឋ ប្រមាណជាង១០០០នាក់។

      ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុក ខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖

១.អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ ដល់ការអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ត្រូវចៀសឲ្យផុតពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

២.អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារនានា ដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។

៣.លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគម្រូល្អ ជាគ្រូបង្រៀនល្អ និងប្រកបដោយក្រមសីលធម៌ ដើម្បីចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាងបានធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិត ចរិយាល្អ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ។

៤.ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានាឲ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

៥.មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

៦.ត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្រ្ដី ដរាបណានៅមានសម្ដេចតេជោ នោះសម្ដេចតេជោ មិនបោះបង់បងប្អូនឡើយ គឺនៅតែរួមសុខ រួមទុក្ខជាមួយបងប្អូនជានិច្ច។

៧.សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួលកម្តៅខ្លាំង និងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើង ជាយថាហេតុ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ