អភិបាលខេត្តកែប អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក កុល សុខុម មេប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃធំ ក្រុងកែប
April 20, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកែប អនុសាខាកាកបាទក្រហមក្រុង និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក កុល សុខុម អាយុ ៥០ឆ្នាំ ជាមេប៉ុស្តិរដ្ឋបាល សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានទទួលមរណភាព ដោយរោគាពាធហើយសពត្រូវបានតម្ដល់ទុកនិងធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិដំណាក់ចង្អើរ  សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
       ក្នុងឱកាសនោះឯកឧត្តមបាននាំយកយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគ អង្ករ១០០គីឡូ មី២កេស ទឹកត្រី១ឡូ ត្រីខ២ឡូ ទឹកស៊ីអីវ១ឡូ ទឹកសុទ្ធ៥កេស ទឹកក្រូច១កេស និងថវិកា ២លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពទុកចាត់ចែងធ្វើបុណ្យតាមប្រពីណី។ ឯកឧត្តមប្រធាន បានសម្ដែងនូវការសោកស្ដាយចំពោះមនុស្សជាទីស្រាលាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ