អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំជាមួយម្ចាស់រោងចក្រ សហគ្រាស និងសប្បុរសជន ផ្សព្វផ្សាយការងារមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះនិងទីទ័លក្រក្នុងខេត្ត
April 19, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ នូ សុវណ្ណនី ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារមនុស្សធម៌ ដល់បណ្ដាម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងសប្បុរសជនជាច្រើន ដែលកំពុងដំណើរនៅមូលដ្ឋានខេត្តតាកែវ ក្នុងគោលបំណង គៀងគរថវិកាសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ។ 

     ឯកឧត្តម អ៊ូច ភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយការងារមនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ ដែលបានអនុវត្តន៍កន្លងមក ក្នុងការចុះជួយបងប្អូន ប្រជាពល រដ្ឋនៅតាមបណ្ដាក្រុង ស្រុកទាំង១០ ក្នុងខេត្តតាកែវ ដែលបានកើតមានឡើងដោយប្រធានស័ក្តិ គ្រោះធម្មជាតិ រន្ទះបាញ់ គ្រោះទឹកជំនន់ រងគ្រោះរាំងស្ងួត រងគ្រោះថ្នាក់ផ្សេងៗ និងបានជួយជនទីទ័លក្រីក្រជាច្រើននាក់ ដោយមិនរើសអើងជាតិសាសនា ពណ៌សប្បុរ ជាតិសាសនា និងនិន្នាការនយោអ្វីទាំងអស់ សំខាន់ជួយ បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ 
      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ធនតូច មធ្យមទាំងអស់ និងសប្បុរសជនជិតឆ្ងាយ បន្តជួយបរិច្ចាកធនធាន និងសម្ភារផ្ទាល់ខ្លួន ដើម្បីបានរួមចំណែក យ៉ាងសំខាន់ ក្នុងការចូលរួមជាមួយការងារមនុស្សធម៌របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត បន្តធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាន ដើម្បីទុកប្រើប្រាស់សម្រាប់ជាប្រយោជន៍ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលជួបប្រទះ នូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តតាកែវ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ