ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជួបសណេះសំណាលជាមួយមន្រ្តីសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទទូទាំងខេត្ត ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
April 13, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាលជាមួយមន្រ្តីសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។ ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត  នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត  កងកំលាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុប ១.១១៥នាក់។

      មានប្រសាសន៍ទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការជុំវិញខេត្ត ឯកឧត្តម អភិបាលខេត្តកំពត បានថ្លែងអំណរគុណចំពោះមន្ត្រី និងកងកម្លាំងទាំងអស់ ដែលបានសហការក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈបានល្អប្រសើរ ដោយរក្សាបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្ថែមទៀតថា សូមកងម្លាំងទាំងអស់ មន្ត្រីរាជការជុំវិញខេត្តត្រូវខិតខំបំពេញការងារ ពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពវិន័យការងារ ប្រកាន់ខ្ចាប់នូវកាត្វកិច្ចរបស់ខ្លួន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ ដើម្បីឲ្យសក្តិសមទៅតាមជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូន សម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

      ក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ បានផ្តល់ថវិកាឧបត្តម្ភ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ដល់កងកម្លាំងប្រដាប់ទាំងបីទូទាំងខេត្ត មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរគណបក្សខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១.១១៥នាក់ ទទួលបានថវិកាស្មើគ្នា ក្នុងម្នាក់ចំនួន ១០០.០០០រៀល ស្មើនឹងថវិកា ១១១.៥០០.០០០រៀលក្នុងនោះមានដូចខាងក្រោម ៖
១ .កងកំលាំងនគរបាល ចំនួន  ៥៩៧ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ៥៩.៧០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោកស្នងការនគរបាលខេត្ត ចំនួន ១០លានរៀល។
២. .កងកំលាំងកងរាជអាវុធហត្ថ ចំនួន  ១៣៥ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ១៣.៥០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន ៥០% ស្មើនឹង ចំនួន ៦.៧៥០.០០០រៀល។
៣ .កងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន  ១៨៣ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ១៨.៣០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោក ហុក ចិន្តា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៥០% ស្មើនឹង ៩.១៥០.០០០រៀល។
៤. មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរគណបក្សខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ២០០នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ២០.០០០.០០០ រៀល ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ