អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាលសួរសុខទុក្ខ កម្លាំងនគរបាលវរ:សេនាតូចឈរជើងការពារតាមបណ្តោយព្រំដែនគោក កម្ពុជា-ឡាវ និងចុះពិនិត្យមើលស្ពានអូរស្វាយ ក្នុងស្រុកបូរីអូរស្វាយសែនជ័យ  
April 13, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលកម្លាំងនគរបាលវរ:សេនាតូចឈរជើងការពារតាមបណ្តោយព្រំដែនគោកកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ(ស្រុកបង្កើតថ្មី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាព ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

      ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានពាំនាំការផ្តាំសាកសួរសុខទុក្ខ និងអំណោយរបស់សម្តេចក្រឡាហោម ស ខេង មកចែកជូនរួមមាន មីម៉ាម៉ា ១០ កេសធំ, ត្រីខកំប៉ុង ១០ កេសធំ, ទឹកស៉ីអ៉ីវ ១០ កេសធំ, ទឹកត្រី ១០ កេសធំ, ប្រហុក ១០គីឡូក្រាម,  ទឹកបរិសុទ្ធ ៤០ កេស ឧបត្ថម្ភថវិកាដល់កងកម្លាំងក្នុងម្នាក់ទទួលបាន ២០០០០រៀល ឧបត្ថម្ភអង្គភាពចំនួន ៣.០០០.០០០រៀល។

     ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន ក្នុងឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ(ស្រុកបង្កើតថ្មី), គឺស្ពានអូរស្វាយ ប្រវែង ៥២ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ជាស្ពានដែកបាឡេ ដែលបានសាងសង់រួចរាល់ជាស្ថាពរ១០០% ស្ពាននេះនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ