ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត
April 13, 2019 អ្នកទស្សនា :

     ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបន្តចុះសំណេះសំណាលសាកសួរសុខទុក្ខដល់កងកម្លាំងខេត្តរួមមានស្នងការនគរបាល និង ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក្នុងឱកាសនោះក៏បាននាំយកនូវភេសជ្ជ ព្រមទាំងថវិកាជូនអង្គភាពនីមួយៗដោយមួយអង្គភាពៗទទួលបានភេសជ្ជ៤០កេស ទឹកសុទ្ធ៥០យួរ និងថវិកា៥លានរៀល ចំពោះនគរបាលនៃស្នងការដ្ឋានចំនួ២០០នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១៤០នាក់ក្នុងម្នាក់ទទួលបានថវិកា ៣០,០០០រៀលផងដែរ ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត នារសៀលព្រឹកថ្ងៃសុក្រ ០៨កើត ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានក្រើនរំលឹកដល់កម្លាំងនគរបាលក៏ដូចកងរាជអាវុធហត្ថខេត្ត ត្រូវខិតខំពង្រឹង និងអនុវត្តការឈរជើងតាមគោលដៅដែលបានដាក់ចេញក្នុងផែនការការពារសន្តិសុខរបស់ខ្លួន ក្នុងន័យធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩នេះ ជាពិសេសទីតាំងប្រារព្ធពិធីសង្ក្រាន្តកោះកេរ ស្រុកគូលែន ដែលត្រៀមចាំទទួលអំណសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆាប់ៗនេះ ។ហើយឯកឧត្តមថ្លែងអំណរគុណដល់កងកម្លាំង នគរបាលខេត្ត ក៏ដូចកងរាជអាវុធហត្ថខេត្ត ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋយើងនៅតាមគ្រប់គោលដៅ។

       បន្ថែមពីនេះទៀត ឯកឧត្តម អ៊ុន ចាន់ដា ស្នើសុំកម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់និងបង្ក្រាបឲ្យបានខ្លាំងក្លានូវល្បែងស៊ីសងគ្រប់ប្រភេទនិងមិនអនុញ្ញាតិឲ្យមានការល្បែងស៊ីសងកើតឡើងនៅតាមមូលដ្ឋានទូទាំងខេត្តព្រះវិហារឡើយ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ