រដ្ឋបាលខេត្តព្រះវិហារ រៀបចំសូត្រមន្តប្រោះព្រំលើករាសី និងសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត ព្រមទាំងចុះសាកសួរសុខទុក្ខអ្នកជម្ងឺ កុមារព្រា និងជនពិការ នាឱកាសបុណ្យចូលឆ្នាំថ្មី
April 12, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការក្រោឱវាទ បានរៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់ បាតព្រះសង្ឃ ដើម្បីបណ្តេញឧបទ្រុពចង្រៃឆ្នាំចាស់ និងទទួលនូវសិរីសួស្តីវិបុលសុខ និងជោគជ័យជូនដល់ថ្នាល់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ ។
      បន្ទាប់ពីកម្មវិធីសូត្រមន្ត រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត ព្រះវិហារ ដោយបានថ្លែងអំណរគុណដល់មន្រ្តីរាជការខេត្ត ខិតខំប្រឹងប្រែងបំពេញការ បម្រើសេវាជូនប្រជាពលរដ្ឋ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើសពីនេះទៀតឯកឧត្តមស្នើសុំឲ្យមន្រ្តីក្រោមឱវាទត្រូវពង្រឹងវិន័យ ការបំពេញការទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងសមត្ថភាពមន្រ្តី ចំណេះដឹងជំនាញ  ដែលកន្លងមកថ្នាក់ដឹកនាំខេត្តតែងតែបើកឱកាសឲ្យមន្រ្តីសិក្សាបន្តថ្នាក់ឧត្តម សិក្សា ទាមទារឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងសេចក្តីត្រូវការ បម្រើសេវាលឿន និងមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។

     ក្រោយពីបានសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តព្រះវិហាររួច ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអញ្ជើញចុះសាកសួរសុខក្រោយពីបានសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តព្រះវិហាររួចឯកឧត្តមក៏បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧភោគបរិភោគ សម្ភារសិក្សា និងថវិកាជូន អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦ មករា ជនពិកានៅមជ្ឈមណ្ឌលតម្បាញខេត្ត និងកុមារកំព្រា រស់នៅមជ្ឍមណ្ឌលកុមារកំព្រាផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ