រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
April 12, 2019 អ្នកទស្សនា :

      នៅថ្ងៃសុក្រ ៨ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្តលើករាសី និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ព្រមទាំងបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី ដែលជាបុត្រទី១ របស់កបិលមហាព្រហ្ម ដែលនឹងចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នៅថ្ងៃទី១៤មេសា ឆ្នាំ២០១៩ ខាងមុខនេះ និងសូមពរជ័យ សិរីមង្គលវិបុលសុខជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទៅខេត្តកោះកុង ។

      ពិធីសូត្រមន្តខាងលើនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃ គណៈអភិបាលខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្តកោះកុងជាច្រើនរូបផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ