អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការជុំវិញមន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះសំណាលនិង សួរសុខទុក្ខ ជូនពរចំពោៈបងប្អូនជាកម្មករ-កម្មការិនី រោងចក្រ
April 12, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ៨កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការជុំវិញមន្ទីរ និងកងកម្លាំងប្រដាប់អាវុធទាំងបី អញ្ជើញចុះជួបសំណេះសំណាលនិង សួរសុខទុក្ខ ចំពោៈបងប្អូនជាកម្មករ-កម្មការិនី រោងចក្រ និងបានជូនពរកម្មករ-ការិនី រោងចក្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ គ.ស ២០១៩ នាពេលខាងមុខ ។ ពិធីជួបជុំសំណេៈសំណាលនេៈធ្វើឡើងនៅរោងចក្រចំនួន៣ មានរោងចក្រអ៊ែជ្យាយល៍ ស្វេតធី រោងចក្រស៊ុយ យ៉ាត និងរោងចក្រស៊ីគ្លូ ស្ថិតនៅភូមបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

       នៅក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានផ្តាំផ្ញើការសាកសួរសុខ និងស្នើរពួកគាត់ឲ្យធ្វើដំណើរត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីបានទៅចូលរួម ជួបជុំសាច់ញាតិនៅស្រុកកំណើតប្រកបដោយភាពសុខសាន្តគ្រប់ៗគ្នា និងសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនទៅបងប្អូនជា កម្មករ-កម្មការិនី រោងចក្រទាំងអស់ឲ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕ ឯកឧត្តម ក៏បានផ្តល់អញ្ជើញចូលរួមរាំលេងកំសាន្ត និងថតរូបសែលហ្វីជាមួយបងប្អូនកម្មករ កម្មការិនីទាំងអស់ប្រកបដោយភាពរីករាយ ស្និទ្ធស្នាលបំផុត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ