រដ្ឋបាលខេត្តតាកែវ រៀបចំសូត្រមន្ត បង្សុកូល និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
April 12, 2019 អ្នកទស្សនា :

       រដ្ឋបាលសាលាខេត្តតាកែវ បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦២  ឈានចូល  ព.ស២៥៦៣ ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹង សុំជួយដល់ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។

      ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឺត្តទៅក្រោមវត្តមាន ឯកឧត្តម  អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានធ្វើពិធីបួងសួង និងសូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។

      ឯកឧត្តម អ៊ូច ភា នាថ្ងៃព្រហស្បតិ៍ ៧កើត ខែ ចែត្រ  ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជា លក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវ និង បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យលើវិស័យសេដ្ឋកិច្ចជាតិ ។ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការបួងសួងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តតាកែវ ដែលមានលោកតាកែវ យាយកែវ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំកុរឯកស័កដែលមានទេវតាព្រះនាម ធុស្សៈទេវី  ដែលនឹងយាងចូលមក វេលាម៉ោង០៣និង១២នាទី ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១០កើត ខែ ចេត្រ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គភាពជុំវិញខេត្តផងដែរ ។

      សូមបញ្ជាក់ថា សម្រាប់ខេត្តតាកែវ ក៏នឹងរៀបចំនូវព្រឹត្តការណ៍តាកែវសង្រ្កានដែលសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដោយមានការសហការគាំទ្រពីសំណាក់រដ្ឋបាល ខេត្តតាកែវ បានរៀបចំនូវព្រឹត្តិការណ៍តាកែវសង្ក្រាន្តដ៏អស្ចារ្យនេះឡើង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩ នាបរិវេណប្រាសាទតាព្រហ្មទន្លេបាទី។ ព្រឹត្តិការណ៍តាកែវសង្ក្រាន្ត នឹងនាំយកកម្មវិធីកម្សាន្តសប្បាយ និងទស្សនីយភាពសំខាន់ៗ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដូចជា៖កម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័តមិត្តភាពតាកែវ, កម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, កម្មវិធីពិព័រណ៍ពាណិជ្ជិកម្ម ផលិតផលសិប្បកម្ម និងកសិកម្ម, កម្មវិធីសិល្បៈ និងវប្បធម៌ ជាដើម...។ល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ