អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់
April 12, 2019 អ្នកទស្សនា :

     ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបានខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់។ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានអបអរសាទរចំពោះលោក លោកស្រីទាំង ៤រូប ជាអភិបាលរងស្រុកថាឡាបរិវ៉ាត់ ដែលបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវរួបរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការ ដើម្បីជួយកិច្ចការក្នុងរដ្ឋបាលស្រុកឲ្យសម្រេចបានគ្រប់ភារកិច្ចដែលខេត្ត និងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានប្រគល់ជូន ជាពិសេសការយកចិត្តទុកដាក់ដោះស្រាយ លើកស្ទួចកម្រិតជីវភាព ការងារសន្តិសុខ និងបង្កើនបរិយាកាសល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យដល់គ្រប់ទីកន្លែង និងមានភាពល្អប្រសើរ ទូទាំងមូលដ្ឋានស្រុកថាឡាបរិវ៉ាត់។

      ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងមន្រ្តីរាជការក្នុងស្រុកថាបរិវ៉ាត់ជាច្រើនរូបផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ