អភិបាលខេត្តកែប ចូលរួមចែកផ្ទះចំនួន១៦ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ សម្រាប់ផ្តល់ជូន អតីតយុទ្ធជន និងជនពិការ
April 11, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស   អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជា  ជាផ្ទះចំនួន១៦ ខ្នង  សម្រាប់ផ្តល់ជូន អតីតយុទ្ធជន និងជនពិការ ។ 

      បន្ទប់ពីឯកឧត្តម  កែន  សត្ថា  អភិបាលនៃគណអភិបាលខេត្តកែប  ថ្លែងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្តរួចមក   ឯកឧត្តមនាយឧត្តមសេនីយ៍  គន់  គីម  បានមានប្រសាសន៍ថា  សម្តេចតេជោ  ហ៊ុន   សែន  មិនទុកចោលប្រជាពលរដ្ឋណាម្នាក់អោយទុក្ខលំបាកឡេីយ  ជាពិសេសបងប្អូនយុទ្ធជន  ដែលធ្លាប់លះបង់កម្លាំងកាយចិត្ត  ពលី  ដេីម្បីការពារទឹកដី  ការពារសន្តិភាពជូនជាតិមាតុ ភូមិយេីង  ។  ថ្ងៃនេះ គ្រួសារអតីតយុទ្ធជនចំនួន១៦គ្រួសារ  នៅភូមិដំណាក់ចង្អេីរ  សង្កាត់ព្រៃធំ  ក្រុង កែប  ខេត្តកែប  បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា  គឺជាការដឹងគុណ គោរពស្រលាញ់  និងជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ជាមួយបងប្អូនអតីតយុទ្ធជន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកែប 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ