រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី សូមសេចក្តីសុខ ក្នុងឱកាសទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ
April 10, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច នព្វស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី សូមសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាលើករាសីដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ក្នុងឱកាសទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ សំរឹទ្ធស័ក ព.ស.២៥៦៣ ដែលនឹងឈានមកដល់ខាងមុខនេះ។
      ក្នុងពិធីនេះ គឺមានការនិមន្តចូលរួមពីព្រះសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សខេត្ត និងព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង ព្រមទាំងគណៈប្រតិភូខេត្តកន្ទុម នៃសាធារណៈរដ្ឋសង្គនិយមវៀតណាម ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ