អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធិផលសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
April 10, 2019 អ្នកទស្សនា :

      ថ្ងៃពុធ ៦ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត កោះកុង បានចូលរួមអបអរសាទរចំពោះសមិទ្ធផលការងារសុខាភិបាល សម្រាប់ឆ្នាំ២០១៨ ដែលមន្ទីរសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ព្រមជាមួយកិច្ចសហការដ៏ល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ក្នុងយុទ្ធនាការនានា នៅតាមមូលដ្ឋាន ជាប្រចាំផងដែរ។

      ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង រាល់សកម្មភាព របស់វិស័យសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ