រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំ និង រាប់បាត្រ ទទួលទេវតាឆ្នាំថ្មី
April 10, 2019 អ្នកទស្សនា :

       ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ៦កើត ខែ ចេត្រ  ឆ្នាំចរ  សំរឹទ្ធិស័ក  ព.ស ២៥៦២ នៅរដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនិងសុំជួយដល់ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន ។ 

       ក្នុងពិធីសូត្រមន្ត ប្រោះព្រំទទួលទេវតាឆ្នាំថ្មីនេះ ប្រព្រឺត្តទៅក្រោមវត្តមានរបស់ឯកឧត្តម  ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានធ្វើពិធីបួងសួង និង សូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។ 

     ពិធីសូត្រមន្តប្រោះព្រំលើករាសី  ក្នុងកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនោះដែរ  ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប និង បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្ត  ដោយខេត្តសៀមរាបជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ដែលបានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក មកទស្សនាកម្សាន្ត និង ទទួលបាននូវជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨.២០២០ ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការកាន់តែមានភាពប្រសើរឡើង ។  ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរ ពីការអភិរក្ស និងអភិវឌ្ឍន៍របស់ខេត្ត និងការរៀបចំសោភ័ណ្ឌភាពក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាលនាពេលរាត្រីទៅតាមដងផ្លូវ វិថីនានាក្នុងក្រុង ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។ ឯកឧត្តមក៏បានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម និង សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន  ទទួលបានជោគជ័យនៅឆ្នាំថ្មី  ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី  ឆ្នាំកុរ  ឯកស័ក  ដែលមានទេវតាព្រះនាម ធុង្សៈទេវី   នឹងយាងចូលមកដល់នៅរសៀល ថ្ងៃអាទិត្យថ្ងៃ ១០កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ខែ មេសា ឆ្នាំ២០១៩ នាវេលាម៉ោង១៥ និង ១២នាទី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ ។

      នាឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃ ៤១អង្គ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន  បុព្វការីជន និង កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ  និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌  ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ជាមួយគ្នានេះ  ក៏មានការសម្តែងនូវរបាំត្រុដ៍ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃយឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនសល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ  ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ