https://www.interior.gov.kh/report/detail/2350
លោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំបន្ថែមដោយដី ដែលពួកគាត់ទទួលបានប៉ះដោយផ្ទាំងថ្មធំៗ និងពិនិត្យស្ថានភាពស្ថាបនាផ្លូវសម្រាប់ប្រជាពលរដ្ឋនៅចំណុចអូឬស្សី និងចំណុចថ្មបុកកង់ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល នាថ្ងៃអង្គារ ៥ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងរដ្ឋបាលស្រុកស្រែអំបិល តំណាងរដ្ឋបាលឃុំជីខលើ និងប្រជាពលរដ្ឋពាក់ព័ន្ធ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។