អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្ត
April 10, 2019 អ្នកទស្សនា :

      លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរពេទ្យ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ទូទាំងខេត្តស្វាយរៀង ។

       ថ្លែងទៅមន្ត្រីសុខាភិបាលក្នុងសន្និបាត លោកអភិបាលរងខេត្តបានលើកឡើងថា « រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់ទុកសុខភាពប្រជាពលរដ្ឋ ជាកត្តាចម្បងសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»។ លោក បានថ្លែងទៀតថា វឌ្ឍនភាពដែលមន្ទីរសុខា ភិបាលសម្រេចបាន នៅក្នុងឆ្នាំ២០១៨ បានឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើង នៃសុខភាពប្រជាពលរដ្ឋក្នុងនោះរួម ទាំងការគ្របដណ្តប់សេវាគាំពារសុខភាព មាតា និងទារក សុខភាពកុមារ អត្រា នៃការចាក់ថ្នាំបង្កាជំងឺផ្សេងៗ កើនឡើង និងអត្រាធ្លាក់ចុះនៃជំងឺនានា ព្រមទាំងការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាល បានទទួលជោគជ័យកាន់តែធំធេងថែមទៀតនោះ ទាមទារឲ្យមន្ទីរសុខាភិបាល ត្រូវមានកិច្ចសហការឲ្យបានរលូនជាមួយស្ថាបន័ពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងន័យនេះវិស័យសុខាភិបាលសាធារណៈ និងឯកជនត្រូវដើរតួនាទីជាដៃគូអភិវឌ្ឍន៍ និងប្រាស្រ័យទាក់ទងល្អជាមួយគ្នាទៅវិញទៅមក ហើយត្រូវខិតខំលុបបំបាត់ភាពអនាធិបតេយ្យ លើវិស័យនេះ ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀតនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀក នឹងប្រជាពលរដ្ឋជាងគេ ដូច្នេះត្រូវរៀបចំបែងចែក និងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អដើម្បីធានាថាធនធានមនុស្សគ្រប់កម្រិតបច្ចេកទេសសម្រាប់បម្រើវិស័យសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនៅគ្រប់លំដាប់បណ្តាញសុខាភិបាលទាំងទីក្រុង និងជនបទ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ