អភិបាលខេត្តកំពត ដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ សិស្ស និស្សិត យុវជន គ្រឹះស្ថាននានា និងប្រជាពលរដ្ឋ ធ្វើពលកម្មសម្អាតអនាម័យក្នុងក្រុងកំពត
April 10, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រភេទ សិស្សនិស្សិត យុវជន គ្រឹះស្ថាននានា និងប្រជាពលរដ្ឋ ធ្វើពលកម្មសម្អាតអនាម័យក្នុងក្រុងកំពត ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំបុណ្យកំពតសង្រ្កាន្ត នាពេលខាងមុខ។

      ក្នុងនោះមានចំនួន ៦គោលដៅ សម្រាប់ធ្វើការបោស លើដងផ្លូវសំខាន់ជុំវិញក្រុងកំពត។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យចៅសង្កាត់ទាំងប្រាំ មានការទទួលខ្ពស់ ក្នុងការបំផុសប្រជាពលរដ្ឋ ចូលរួមធ្វើការសំអាតអនាម័យជាប្រចាំ ដើម្បីបរិស្ថានអនាម័យក្នុងក្រុងកំពត។

     ក្នុងនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក  នាយករងរដ្ឋបាល អង្គភាព ទីចាត់ការចំណុះសាលាខេត្ត កងកំលាំងទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត គ្រឹះស្ថាននានា យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋជុំវិញក្រុងកំពតសរុបប្រមាណ ១៧០០នាក់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ