អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបិទគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR)
April 10, 2019 អ្នកទស្សនា :

      លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR) នាថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel le Royal រាជធានីភ្នំពេញ។

        គោលបំណងនៃពិធីនេះ ធ្វើឡើងដើម្បី៖
១.បង្ហាញពីបទពិសោធន៍ ព្រមទាំងសមិទ្ធផល«ផលិតផល» នានារបស់គម្រោងដែលសម្រេចបាន នាពេលកន្លងមក
២.ចែករំលែកបទពិសោធន៍ ព្រមទាំងសមិទ្ធផល«ផលិតផល» នានា ជាមួយក្រុង ស្រុកដែលមិនបានចូលរួមអនុវត្តសាកល្បងជាមួយគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល
៣.ទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ដៃគូពាក់ព័ន្ធសំខាន់ៗ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ