រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក
April 09, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាពរបស់ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ។

     ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត  ប្រធាននាយកកដ្ឋានផែនការថ្នាក់ក្រោមជាតិ និងប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង មន្ទីរ អង្គភាពជុំវិញខេត្ត  និងមន្ត្រីរាជការមន្ទីរ  និងការិយាល័យ ក្រុង  ស្រុក នៃមន្ទីរផែនការ ។

     សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅចំនួន០២ថ្ងៃ គឺចាប់ពី ថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០១៩ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ