អភិបាលខេត្តក្រចេះ អញ្ជើញបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
April 09, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅសាលមហោស្រព ដោយមានការចូលរួមពីតំណាងក្រុង ស្រុក មន្ទីរ អង្គភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតំណាងមណ្ឌលសុខភាពនៅទូទាំងខេត្តផងដែរ។

      ក្នុងអង្គសន្និបាតលោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តអានរបាយការបញ្ជាក់ ពីជំហាននៃវឌ្ឍនភាពលើប្រត្តិបត្តិការវិស័យសុខាភិបាលក្នុងការថែទាំសុខមាលភាពជូនប្រជាពលរដ្ឋ និងបញ្ជាក់ពីសូចនាករលទ្ធផលឆ្នាំ២០១៨ ថ្វីត្បិតតែមិនទាន់បានដល់គោលដៅរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចុះ ប៉ុន្តែគ្រប់សូចនាករទាំងអស់ គឺអនុវត្តបានល្អប្រសើរដែលអាចទទួលយកបានក្នុងនោះមាន កម្មវិធីសុខភាពបន្តពូជ មាតាទារក និងកុមារ ការប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការបង្កើនការពង្រឹងប្រព័ន្ធសុខាភិបាល ការបង្កើនអត្រាគ្រប់ដណ្ដប់ដោយថ្នាំបង្ការជំងឺ១០មុខសម្រាប់កុមារ ក្រោមអាយុ ៥ឆ្នាំ និងការបន្តការផ្ដល់អាហារូបត្ថម្ភដល់កុមារ។ ការទប់ស្កាត់ការឆ្លងជំងឺអេដស៍ និងពង្រឹងការថែទាំព្យាបាលបន្តអ្នកជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម និងវិធានការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗទៀតរួមទាំងបានរៀបចំឱ្យមានកន្លែងសម្រាប់ព្យាបាល បន្សាបគ្រឿងញៀន នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលបានអនុវត្តយ៉ាងសកម្ម ។ ហើយរាល់ផែនការ សកម្មភាពទាំងនោះ ត្រូវបានយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលពិសេសពិសេសគោលនយោបាយ និងគាំទ្រ ដ៏រឹងមាំ ពីរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

       មានប្រសាសន៏បើកសន្និបាតឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជំរុញដល់អជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បុគ្គលិកមន្ត្រីរាជការសុខាភិបាល ដៃគូអភិវឌ្ឍន៏ ព្រមទាំងវិស័យសុខាភិបាលឯកជនទាំងអស់ ដែលបានចូលរួមក្នុងឱកាសនេះ ត្រូវយកចិត្តទុកដាក់ពិភាក្សា ត្រួតពិនិត្យស្ថានភាពជាក់ស្ដែងក្នុងបរិយាកាសយោគយល់ សាមគ្គីភាតរៈភាព និងនាំមកនូវ គំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាត ដែជាការផ្ដួចផ្ដើម និងសម្របសម្រួលសំដៅលើកកម្ពស់សមត្ថភាព និងគុណភាពនៃប្រព័ន្ធសុខាភិបាលទំនើប ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្ត យុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ទទួលបានជោគជ័យ សម្រាប់ជាឧត្ដមប្រយោជន៏ជូនប្រជាពលរដ្ឋ ពិសេសប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយាល ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏មានសេចក្ដី សង្ឃឹម និងជឿជាក់ថា ពិធីដ៏មានសារៈសំខាន់នេះ និងនាំមកនូវការរួបរួមគ្នា យោគយល់គ្នា មានភាពច្នៃប្រឌិតខ្ពស់ ដែលជាកត្តាគន្លឹះសម្រាប់សម្រេចបាននៅក្នុងការអភិវឌ្ឍន៏សង្គម និងដើម្បីចូលរួមចំណែកលើកស្ទួយសមត្ថភាព និង ឆន្ទះក្នុងការអនុវត្តភារកិច្ចឆ្នាំ២០១៩ឲ្យកាន់តែជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ