រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីសូត្រមន្តប្រសិទ្ធពរជ័យ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
April 09, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង លោកជំទាវ  ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោកតា លោកយាយ យ៉ាងច្រើនកុះករ។ 
      ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានវេរប្រគេន ចម្រើន ព្រះបរិត្ត  ជ័យបរិត្ត  ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាក្ខ័ន្ធ អភិបាលខេត្ត ដែលធ្វើកាលកិរិយាទៅ ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងយុទ្ធជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ 
      នៅក្នុងឱកាសនោះឯកឧត្តម វ៉ា ថន ថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តក្រចេះ ដែលបាន រូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តក្រចេះ ទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ននេះដោយចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និងយុទ្ធចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ឯកឧត្តម ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តទាំងអស់សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តក្រចេះអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ