រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសូត្រមន្តឧទ្ទិសដល់យុទ្ធជនដែលពលីក្នុងបុព្វហេតុជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 09, 2019 អ្នកទស្សនា :

      រដ្ឋបាលសាលាខេត្តក្រចេះ រៀបចំប្រារព្ធធ្វើពិធីសូត្រមន្តដើម្បីឧទ្ទិសដល់យុទ្ធជនដែលពលីក្នុងបុព្វហេតុជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ងិន វ៉ាន់នី នូភឿង រួមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ និងមន្រ្តីរាជការ ចំណុះឱ្យសាលាខេត្ត ដែលប្រព្រឹត្តទៅនៅវិមានសពខេត្ត នារសៀលថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩៕ រតនា

ប្រភព៖ រដ្ឋបាលសាលាខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ