រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានផ្នែក និងអនុប្រធានផ្នែក នៃការិយាល័យប្រជាពលរដ្ឋ នាយករងទីចាត់ការ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃរដ្ឋបាលសាលាខេត្ត
April 09, 2019 អ្នកទស្សនា :

       ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី  ប្រកាសចូលកាន់មុខតំណែងជាប្រធានផ្នែក និងអនុប្រធានផ្នែក នៃការិយាល័យប្រជាពលរដ្ឋ នាយករងទីចាត់ការ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃរដ្ឋបាលសាលាខេត្ត ដែលមានសមាភាពចូលរួមប្រមាណ ២០០នាក់ ស្ថិតក្នុងសាលប្រជុំធំសាលាខេត្ត។

        មតិសំណេះសំណាលក្នុងពិធីនោះផងដែល ឯកឧត្តម សួន បវរ បានមានប្រសាសន៍កោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ដែលបានបំពេញតម្រូវការសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងបំពេញការងារកន្លងមកយ៉ាងយកចិត្តទុកដាក់និងជោគជ័យជាមោទនៈភាព។ក្នុងឧកាសនោះផងដែល ឯកឧត្តម ជម្រាបជូនមន្ត្រីទាំងអស់ក្នុងសាលាខេត្តទាំងអស់ រាជរដ្ឋាភិបាលប្រកាសជូនមន្ត្រីរាជការទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិម្នាក់ ៥ ម៉ឺនរៀល ចំណែក ឯកឧត្តម សូមជូនមន្ត្រីសាលាខេត្តទាំងអស់ពីលើថវិកាដែលរាជរដ្ឋាភិបាលបានជូនក្នុងម្នាក់ ១០ ម៉ឺនរៀល សរុបចំនួន ២០០នាក់ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ