ខេត្តសៀមរាប បានត្រៀមរួចជាស្រេចក្នុងការទទួលភ្ញៀវជាតិ អន្តរជាតិ ដេីម្បីចូលរួមព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩
April 09, 2019 អ្នកទស្សនា :

       ដេីម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣  ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩  រយៈពេលបីថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ ខែ មេសា ឆ្នាំ២០១៩ នៅតំបន់សួនច្បារព្រះរាជដំណាក់ខេត្តសៀមរាបខាងមុខនេះ  ព្រឹត្តិការណ៍នេះ  ជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម៉្យាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់  ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បានបន្តថែរក្សាកេរ្តិ៍មរតកឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។

       ព្រឹត្តិការណ៍នេះក៏មានការរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និង រៀបចំតាំងបង្ហាញអំពីការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង។ ក្រៅពីតំបន់ទាំងនេះ  បងប្អូអាចចូលរួមលេងកម្សាន្តសប្បាយ និង ទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បះរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍ផងដែរ។ ទន្ទឹមនឹងនេះ  ក៏មានការសាងសង់ លំនៅដ្ឋានតាមបែបពីបុរាណកាល ដេីម្បីបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ ។ ម៉្យាងទៀត ខេត្តក៏បានរៀបចំសោភណ្ឌភាពក្នុងក្រុង  ដេីម្បីធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប ។ 

      ជាមួយគ្នានេះ  រដ្ឋបាលខេត្តសៀមរាប  ក៏សូមអំពាវនាវដល់បងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមបានច្រេីនកុះករ  ដេីម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអធិបអធម  ហេីយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម  គោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន  សណ្តាប់ធ្នាប់ នៅជុំវិញទីកន្លែងប្រារព្ធពិធី។ ជាមួយគ្នានេះដែរ  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រៀបចំតុបតែងផ្ទះ  ដោយដាក់ទង់ជាតិនៅតាមបណ្តាផ្ទះរៀងៗខ្លួន។ ទន្ទឹមនឹងនេះ  ដេីម្បីជៀសវាងបញ្ហាអគ្គីភ័យកេីតឡេីងជាយថាហេតុ នោះ សូមបងប្អូនពិនិត្យ ភ្លេីងធូប  ទាន  ឬបិទអគ្គិសនីឱ្យអស់មុនចេញពីផ្ទះទៅកំសាន្តនៅតំបន់នានា៕ មុនីរម្យ

ប្រភព​៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ