រដ្ឋបាលខេត្តកំពត រៀបចំពិធីទទួលអំណោយពីក្រុមហ៊ុនកំពតឋានសួគ៌ ដើម្បីសម្រួលការងារអនាម័យបរិស្ថាន និងការងាររៀបចំកំពតសង្ក្រាន្តឆ្នាំថ្មី
April 08, 2019 អ្នកទស្សនា :

       រសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយពីក្រុមហ៊ុនកំពតឋានសួគ៌ ដើម្បីសម្រួលការងារអនាម័យបរិស្ថាន និងការងាររៀបចំកំពតសង្ក្រាន្ត ក្នុងនោះរួម៖ ម៉ូតូចំនួន១០គ្រឿង (ជូនរដ្ឋបាលខេត្ត៥គ្រឿង និងជូនស្នងការនគរបាលខេត្ត៥គ្រឿង) ធុងសំរាមចំនួន២០០ធុង និងថវិកា៣ម៉ឺនដុល្លា ។ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ចំណុះសាលាខេត្ត នាយកក្រុមហ៊ុន និងក្រុមការងារ សរុបប្រមាណ៣០នាក់។

      ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភ របស់ក្រុមហ៊ុន កំពតឋានសួគ៌ គឺជាការចូលរួមដ៏ធំធេងក្នុងការថែរក្សាអនាម័យសាធារណៈ ក៏ដូចជាចូលរួមអភិវឌ្ឍន៍មុខមាត់ខេត្តកំពតឲ្យកាន់តែមានសភាពស្រស់ស្អាត និងបរិស្ថាន អនាម័យល្អ ជាពិសេសជួយឲ្យការរៀបចំកំពតសង្ក្រាន្តកាន់តែមានភាពអធិកអាធមទៀតផង។ 

      ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់ក្រុមហ៊ុន កំពតឋានសួគ៌ សូមទទួលបានជោគជ័យក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពជារៀងរហូត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ